Thứ Sáu, 23 tháng 11, 2018

រាត្រីភ្លៀងធ្លាក់

Edit Posted by with No comments

រាត្រី ១៥រោច ខែ អាសាឍ
មេឃកំពុងភ្លៀងធំ រីឯរូបខ្ញុំអង្គុយឯកាម្នាក់ឯង សូរចង្រិត ក្អាត ហីង រៃ យំលាន់លឺរំពងព្រៃ។ ខ្ញុំនឹកស្រណោះកញ្ញាម្នាក់ដែលខ្ញុំខំស្រឡាញ់ជាង១០ឆ្នាំ ពេលណាក៏នឹក នឹកពេលខ្ញុំតែងតែ អង្គុយសំកុកម្នាក់ឯង។ ថ្ងៃមួយខ្ញុំសារភាពប្រាប់នាងថា «បងស្រឡាញ់អូនណាស់ ឆ្នាំក្រោយ បងប្រាប់ម៉ែអោយចូលស្តីដណ្តឹងអូនណាអូនណា៎» នាងឆ្លើយតប់ភ្លាមថា «ចាំខ្ញុំគិតសិនណា៎» ខ្ញលឺហើយមានក្តីសង្ឃឹមខ្លះដែរ ពីព្រោះនាងមិនបានបដិសេធន៍ភ្លាមៗនោះទេ។ ជារៀងរាល់ថ្ងៃខ្ញុំតែងតែផ្ញើសារទៅអោយនាង មុនពេលគេង ខ្ញុំផ្ញើសារជូនពរ «អូនសុបិនល្អណា៎អូនសម្លាញ់» ជួនការនាងឆ្លើយតប អរគុណ ជួនកាលមិនឆ្លើយតបទេ។ នាងប្រាប់មកខ្ញុំថា សូមបងកុំហើយខ្ញុំថាអូនសម្លាញ់ទៀតព្រោះខ្មាស់គេ ហៅឈ្មោះតាមធម្មតាបានហើយ។ ពេលវេលាកន្លងទៅបាន១ខែ ៦ថ្ងៃ នាង ឆ្លើយប្រាប់ខ្ញុំថា «យើងពីរនាក់មិនត្រូវចិត្តត្រូវថ្លើមគ្នាទេ ដូច្នេះសូមបងទុកខ្ញុំដូចជាអូនស្រីបានហើយ» ហេតុអីទៅ នាងថា «បងបានរៀលខ្ពស់ខ្ញុំមិនហ៊ានតោងទេ» ខ្ញុំយល់ថានាងយល់ពីអ្វី ការពិតខ្ញុំគ្នានបានរៀនខ្ពស់អ្វីទេ គឺនាងទេដែលរៀនខាងផ្នែកវេជ្ជបណ្ឌិត នាងចង់និយាយថា ខ្ញុំអនខាងវិជ្ជា ឯផ្ទះរបស់ខ្ញុំក៏ក្រីក្រទៀត ខ្ញុំលបស្រក់ទឹកភ្នែកម្នាក់ឯង ខ្ញុំដឹងខ្លួនឯងច្បាស់ហើយថាខ្ញុំចាញ់នាងគ្រប់សព្វបែបយ៉ាង ខ្ញុំសុខចិត្តថយចេញពីនាង កើតជាកូនប្រុសយំរឿងស្នេហ៍។ ខ្ញុំនឹកឃើញខ្មាស់ខ្លួនឯងខ្លាំងណាស់ តែមិនដែលស្អប់នាងទេ នៅតែមើលរូបនាងក្នុងទូរស័ព្ទជានិច្ច អ្នកដែលនាងស្រឡាញ់គឺបុរសរួមសាលាផ្នែកវិជ្ជបណ្ឌិត ដូចគ្នា។ ម៉ាក់ខ្ញុំដឹងថាខ្ញុំស្រឡាញ់នាងដែរ ហើយគាត់សួរខ្ញុំថា ម៉ែចូលស្តីដណ្តឹងនាងអោយអោយ ខ្ញុំនិយាយថា អត់ទេម៉ាក់ កូនស្រឡាញ់ម្នាក់ផ្សេងទេម៉ាក់ ម៉ាក់ថាម៉េចកូនសាវាម្លេះ? តាមពិតទៅខ្ញុំអត់បានស្រឡាញ់អ្នកណាទេ តែមិនប្រាប់ម៉ាក់រឿងពិត ពីព្រោះខ្លាចម៉ាក់គាត់តូចចិត្ត។ ឥឡូវខ្ញុំអង្គុយម្នាក់ឯកស្រមើស្រមៃនាងក៏មានក្តីសុខដែរ ទោះជានាងមិនមើលងាយខ្ញុំក៏ដោយ ហើយខ្ញុំតែងតែសូមអោយនាងមានសុភមង្គលជានិច្ច។

0 nhận xét:

Đăng nhận xét